ចិត្តឈឺ


ចិត្តឈឺ

ចិត្តមានជំងឺច្រើនប្រភេទដូចជា ខឹង អន់ចិត្ត ស្ដាយក្រោយ ច្រណែន ស្អប់ ភ័យព្រួយ រវើរវាយ ស្មុគស្មាញ ជាដើម។ 

ខ្លាចបាត់ស្រមោល

បើក្មេងយំខ្លាចបាត់ស្រមោល គេហៅថាក្មេងល្ងង់ បើយើងយំព្រោះខ្លាចព្រាត់ ឬយំពេលព្រាត់ប្រាស់ ក៏គេហៅថាជាមនុស្សល្ងង់ដែរ ព្រោះគ្មានការជួបណាដែលមិនព្រាត់នោះទេ អាចអ្នកទៅមុនកូន ឬអាចកូនទៅមុនអ្នក ឬគេទៅចោលអ្នក មើលមិនឃើញទេ ហើយឃាត់មិនបានឡើយ ទោះបីសោកសង្រេងចេញទឹកភ្នែកក្លាយជាទន្លេទៀត ក៏នៅតែព្រាត់ដែរ។ មិនមែនមិនឱ្យស្រឡាញ់ មិនឱ្យថែរក្សាទេ ប្រឹងប្រែងរក្សាគ្នាដោយទឹកចិត្តមេត្តាចុះ តែកុំភ្លេចថា អ្វីៗមិនទៀងទាត់ទេ អាចប្រែប្រួលទៅវិញពេលណាក៏បាន។​​ បើអ្នកហ៊ានជួប អ្នកត្រូវតែហ៊ានព្រាត់ ត្រៀមស្មារតីរៀនទទួលយកទាំងពីរ ទាំងជួប ទាំងព្រាត់ ដែលអាចកើតមានពេលណាមួយ ហើយរៀនកាត់បន្ថយការប្រកាន់ហួងហែង រៀនទទួលស្គាល់ការពិត បើអ្នកមិនបានត្រៀមខ្លួនទេ ពេលព្រាត់ទៅ អ្នកនឹងកើតទុក្ខខ្លាំងមិនខាន។ អ្នកមិនអាចឈរហាលថ្ងៃ ដើម្បីឃើញស្រមោលរហូតទេ អ្នកមិនអាចជួបរហូតបានទេ។ 
សូមចែករំលែកៈ  

បញ្ចេញមតិរបស់អ្នក