គិតច្រើន
ចិត្តមានតួនាទីសម្រាប់គិត តែបើគិតរញេរញៃពេក វានាំទុក្ខមកដាក់ខ្លួនវិញមិនខាន។ បើរឿងណាហួសទៅហើយ ឱ្យវាហួសទៅចុះ កុំស្ដាយអី ស្ដាយទៅ គ្មានបានអីមកវិញផង បានតែក្ដៅក្រហាយឥតប្រយោជន៍ ខ្មោចកប់ហើយ កុំគាស់មកហិតអី ស្អុយណាស់។ តែបើរឿងណាល្អៗ រឿងណានាំឱ្យរីករាយ រឿងបុណ្យកុសល នឹកឱ្យច្រើនចុះ ក៏មិនអីដែរ។ ហើយកុំព្រួយបារម្ភពេកអី ជួបរឿងណា ដោះរឿងហ្នឹងទៅ ព្រួយពេកទៅ គ្មានបានអីផង បានលំបាកតែខ្លួនឥតប្រយោជន៍។ ប្រឹងប្រែងថ្ងៃនេះឱ្យអស់ពីចិត្តពីថ្លើម សង្ឃឹមថាថ្ងៃស្អែកនឹងបានល្អ តែបើមិនបានល្អទេ ក៏កុំមួម៉ៅអី ដោះស្រាយទៅ ជីវិតគឺអ៊ីចឹងឯង គ្មាននរណាដឹងមុនទេ។ កុំស្មុគពេក ស្មុគពេកទៅ ប្រយ័ត្នស្លាប់មុនអាយុ។
បញ្ចេញមតិរបស់អ្នក