មេទុក្ខ
ហួងហែងច្រើន ប្រកាន់ច្រើន អន់ចិត្តច្រើន ខឹងច្រើន ទុក្ខក៏ច្រើន។ ស្រឡាញ់ខ្លាំងពេក ពេលបែកបាក់ ទុក្ខក៏ខ្លាំងដែរ។ បើស្រឡាញ់ ក៏ស្រឡាញ់ចុះ តែត្រូវចេះពិចារណាថា អ្វីៗមិនទៀងទាត់ទេ អាចប្រែប្រួលពេលណាក៏បានពេលខ្លះបាត់បង់ដោយមិនដឹងខ្លួនក៏មាន។ រៀនត្រៀមកាយ ត្រៀមចិត្ត ហ៊ានទទួលយករឿងដែលកើតឡើង ទាំងរឿងល្អ ទាំងរឿងមិនល្អ ពុំដូច្នោះទេ អ្នកនឹងមានទុក្ខខ្លាំងជាមិនខាន ។ កុំស្មុគពេកអី ជីវិតតែងមានបញ្ហាអីចឹងហើយ កុំសប្បាយហួសពេក ពេលជួបរឿងល្អ ហើយក៏កុំមួម៉ៅពេក ពេលជួបរឿងមិនល្អអី
បញ្ចេញមតិរបស់អ្នក