ហ៊ានទទួលការពិត


ហ៊ានទទួលការពិត


ជីវិតអ្នកណាក៏មានបញ្ហាដែរ ពេលខ្លះជួបរឿងល្អ ពេលខ្លះជួបរឿងមិនល្អ ជារឿងធម្មតាជីវិត គ្មាននរណាជៀសរួចទេ។ បើជួបរឿងល្អ ទទួលយកទៅ តែកុំអរ កុំអួតពេក ព្រោះអ្វីៗមិនទៀងទាត់ទេ ហើយបើជួបរឿងមិនល្អវិញ ក៏កុំមួម៉ៅពេកអី ជីវិតគឺអ៊ីចឹងឯង ពេលខ្លះបានដូចចិត្ត ពេលខ្លះមិនបានដូចចិត្តទេ។ ត្រូវហ៊ានប្រឈមមុខដោះស្រាយ កុំភ័យ កុំតក់ស្លុតពេកអី ភ័យទៅធ្វើឱ្យរឿងកាន់តែស្មុគស្មាញឡើង។ បើរឿងអាចដោះស្រាយបាន កុំបារម្ភពេកអី ដោះស្រាយទៅ តែបើប្រឹងហើយនៅតែដោះមិនបាន ក៏គ្មានអីត្រូវកើតទុក្ខពេកដែរ ព្រោះបើមួម៉ៅទៅ ដោះអីមិនចេញដដែល មានតែបង្កើនទុក្ខបន្ថែមទៀតប៉ុណ្ណោះ។ រៀនទទួលយកការពិត រៀនព្រមតាមសមត្ថភាពដែលអ្នកមាន ទើបមិនសូវកើតទុក្ខទេ។
សូមចែករំលែកៈ  

បញ្ចេញមតិរបស់អ្នក