ផ្គាប់ចិត្តមិនត្រូវ


ផ្គាប់ចិត្តមិនត្រូវ


បើគេស្អប់អ្នក ទោះបីអ្នកធ្វើល្អប៉ុណ្ណា ក៏គេមិនពេញចិត្តនឹងអ្នកដែរ ដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេ ហើយបំផ្លាញសេចក្ដីសុខខ្លួនអ្នក ឬដោយសារតែពាក្យគេថានាំឱ្យអ្នកមួម៉ៅចិត្តឡើយ។ បើអ្នកចង់ធ្វើតម្រូវចិត្តគេគ្រប់គ្នា អ្នកពិតជាហត់ ហត់រហូតដល់ថ្ងៃស្លាប់។ បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អ ជារឿងមានប្រយោជន៍ ធ្វើទៅ ទោះបីមានអ្នកខ្លះបន្ទុចបង្អាក់ ក៏កុំស្ទាក់ស្ទើរអី ប្រឹងដើរទៅទៀត ដើរឱ្យដល់ទិសដៅដែលអ្នកបានប៉ងទុក បង្ហាញប្រាប់គេថាអ្នកពិតជាអាចធ្វើបាន។ ជីវិតអ្នកជាជីវិតអ្នក មាត់គេជាមាត់គេ កុំបណ្ដោយឱ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយ។ មិនមែនថាមិនឱ្យស្ដាប់គេទេ ស្ដាប់ចុះ ហើយពិចារណាផង បើវាជួួយអ្នកឱ្យអ្នកបានចម្រើន ទទួលយកទៅ តែបើជាពាក្យបន្ទុចបង្អាក់ទេ ចោលទៅ កុំយកទុកក្នុងចិត្តអី។ ហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជម្រើសរបស់អ្នក កុំទម្លាប់បន្ទោសគេ បន្ទោសឯងឡើយ។ រៀនធ្វើជាមនុស្សរឹងប៉ឹង ជាមនុស្សចេះទទួលខុសត្រូវលើជីវិតអ្នក។
សូមចែករំលែកៈ  

បញ្ចេញមតិរបស់អ្នក